Uncategorized

គោយន្ត១គ្រឿងធ្លាក់ពីលើផ្លូវក្រឡាប់បណ្តាលឱ្យ១០នាក់រងរបួស

 

​បាត់ដំបង​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ខ្វះ​ការប្រុងប្រយ័ត្ន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​បណ្តាលឱ្យមាន​អ្នករងរបួស​ប្រមាណ​១០​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ភ្នំព្រឹក​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​។​
​មន្ត្រីនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​មុនពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​រួម​ដំណើរ​ជាមួយ​អ្នកភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រហែល​១០​នាក់​ទៅ​ចម្ការ​ដោយមាន​ឥ​វ៉ាន់​សំពីងសំពោង​ផង​។​ពេលនោះ​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿន​ផង​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​លុះដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​តែម្តង​។
​បច្ចុប្បន្ន​អ្នករបួស​ត្រូវបាន​សម​ត្ថ​កិច្ច​ហៅ​រថយន្ត​ពេទ្យ​ឱ្យមក​ជួយ​បញ្ជូនទៅ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​ចំណែក​គោយន្ត​កន្ត្រៃ​សមត្ថកិច្ច​បាន​យកទៅ រក្សា ទុក នៅ ប៉ុស្តិ៍នគរបាល ឃុំ ភ្នំព្រឹក រង់ចាំ ដោះស្រាយ ពេល ក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *