ចាប់ផ្តើមបើកឱ្យមានទំនិញចេញចូលឡើងវិញនៅច្រកព្រំដែនម៉ាឡៃនិងបឹងត្រកួន
បន្ទាយមានជ័យ៖ច្រកតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនចាប់ផ្តើមបើកឱ្យមានទំនិញចេញចូលឡើងវិញហើយកាលពីថ្ងៃទី១៥ខែកក្កដា។ក្រោយពីបានបិទក្នុងអំឡុងនៃការអនុវត្តវិធានការបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ពីខែមីនាឆ្នាំ២០២០ មក ។ប៉ុន្តែ ជាក់ស្តែង ទំនិញទើបមានមកតែពីខាងប្រទេសថៃចូលប្រទេសកម្ពជា នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០។
សូមបញ្ជាក់ថាច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យទល់មុខស្រុកអារញ្ញប្រថេតខេត្តស្រះកែវនិងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យទល់មុខស្រុកតាប្រាយ៉ាខេត្តស្រះកែវ។មានរថយន្តដឹកទំនិញមួយចំនួនបានចេញពីប្រទេសថៃមកប្រទេសកម្ពុជា ។
នៅច្រកតំបន់ព្រំដែនម៉ាឡៃលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីដែលត្រូវបំពេញការងារដោះស្រាយវិវាទដីធ្លីនៅឃុំទួលពង្រ២រឿងក៏បានឆ្លៀតទៅពិនិត្យដំណើរការនៃការបើកអោយមានទំនិញចេញចូលឡើងវិញនេះ។លោកជាសេងអានប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ម៉ាឡៃនិងនាយប៉ុស្តិ៍នគរបាលព្រំដែន។
លោកប្រធានការិយាល័យគយនិងរដ្ឋាករច្រកនិងលោកប្រធានក្រុមការងារទំនាក់ទំនងច្រកទ្វារព្រំដែនព្រមទាំងមន្ត្រីបានស្វាគមន៍និងជម្រាបជូនពីដំណើរការនេះព្រមទាំងកិច្ចសហប្រតិបត្តិមារជាមួយភាគីថៃ។ក្នុងនោះសម្រាប់មនុស្សអ្នកបើកបរនិងម្ចាស់ទំនិញត្រូវបានមន្ត្រីសុខាភិបាលត្រួតពិនិត្យបាញ់កំដៅតាមវិធានចត្តាឡីស័ក ព្រមទាំងបែបបទនានា៕