Uncategorized

ជិះម៉ូតូឌុបគ្នា៣ នាក់បុកជាមួយរថយន្តបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់

 

​ភ្នំពេញ​៖​បុរស​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ត្រឡប់​មកពី​ខេត្តព្រៃវែង​វិញ​ក្នុង​ល្បឿន​លឿន​ក៏បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​បណ្ដាលឱ្យ​ស្លាប់​២​នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ស្វាយ​តា​អុក​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​។​
​សព​ទី​១​មានឈ្មោះ​សោម​វិចិត្រ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​។​ឯ​សព​បុរស​ទី​២​មិន​ស្គាល់ឈ្មោះ​នោះទេ​។​ក្រុម​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1R8990​។​បាន​វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង ទៅខាង​ធ្វេ​ង​ដៃ​រួច​ក៏​ចូល​គន្លង​ម្ខាង​ទៀត​។ ភ្លាមនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ដឹក​បន្លែ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ1947​ក៏បាន​បុក​ចំ​ពីមុខ​ចំហៀង​ខាងស្ដាំ​បណ្ដាលឱ្យ​បុរស​ពីរ​នាក់​ម្នាក់​ជា​អ្នក​ឌុប​និង​អ្នកជិះ​កណ្ដាល​។​ឯ​អ្នករួមដំណើរ​ពីក្រោយ​រងរបួស​ធ្ងន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *