ខេត្តពោធិ៍សាត់៖កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់នៅត្រង់ចំណុចគល់ស្ពានចាស់ស្ថិតក្នុងភូមិកូនក្រាយឃុំកញ្ជរស្រុកកណ្ដៀងខេត្តពោធិ៍សាត់បន្ទាប់ពីបាត់ខ្លួនប៉ុន្មានថ្ងៃកន្លងទៅ។
សមត្ថកិច្ចចម្រុះធ្វើកោសល្យវិច័យបានឱ្យដឹងថាជនរងគ្រោះឈ្មោះផេងភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរសញ្ជាតិអូស្ត្រាលីបានមកលេងផ្ទះម្ដាយចុងឈ្មោះសោមអ៊ូចអាយុ៤០ឆ្នាំជនជាតិខ្មែររស់នៅភូមិ.ឃុំអន្លង់វិលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការបំភ្លឺពីសាច់ញាតិថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានផឹកស្រារួចដើរទៅងូតទឹកស្ទឹងនិងហែលលេងនៅត្រង់ចំណុចមុខផ្ទះដែលគាត់ស្នាក់នៅ(ភូមិ.ឃុំអន្លង់វិល)។ក៏បាត់ខ្លួនរហូតមកស្រាប់តែប្រទះឃើញសពនៅថ្ងៃនេះ។
តាមការពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕សហការី