ខេត្តពោធិ៍សាត់៖នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ជំនាញជលផលខេត្តពោធិ៍សាត់,អាជ្ញាធរស្រុកចុះបង្ក្រាបបទល្មើសជលផលដឹកនាំដោយអភិបាលរងស្រុកក្រគរ,នាយផ្នែកក្រគរដោយមានការចូលរួមនាយសង្កាត់កំពង់លួងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបយោធាខេត្ត។
មន្ដ្រីបរិស្ថានកំពង់លួងកម្លាំងB05ទទួលទិសកំពង់លួងកម្លាំងសរុប១៨នាក់មធ្យោបាយកាណូតចំនួន៥គ្រឿងបានចុះបង្ក្រាបបទល្មើសជលផល។ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះដោយចាប់ពីឃុំកំពង់លួងរហូតដល់ភូមិអូរអាកល់ឃុំអូរសណ្ដាន់ស្រុកក្រគរនៃខេត្តពោធិ៍សាត់ដែលជាលទ្ធផលសមត្ថកិច្ចបង្ក្រាប។
រុះរើបំផ្លាញចោលនៅរបាំងសាច់អួន៣ខ្សែប្រវែង៤៥០ម៉ែត្រក្បាលបរចំនួន៣គ្រឿងរួមនិងរបាំងស្បៃមុង៧ខ្សែប្រវែង៩៥០ម៉ែត្រលូកងស្បៃមុងចំនួន១៤មាត់បង្គោលចំនួន៦៥០ដើមនិងចាក់លែងត្រីចម្រុះចូលទៅទន្លេវិញ៕សហការី