Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមន្ត្រីស៊ីម៉ាក់ម្នាក់ស្លាប់

 

​សៀមរាប​៖​គ្រោះថ្នាក់​ចរាច​ណ៍​ដោយ​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​កំចាត់មីន​កម្ពុជា​ស៊ីម៉ាក់​(CMAC)​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯ​អ្នករួមដំណើរ​ម្នាក់​បាន​រង​បួស​។

ហេតុការណ៍បានកើតឡើងនៅត្រង់ចន្លោះបង្គោល​គីឡូ​លេខ​២៩១.២៩២​ចំណុច​ភូមិ​រកា​កំបុត​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង លើ​ដង​ផ្លូវជាតិ​លេខ ៦​កាលពី​ព្រលប់​ទី​២៥ ខែ តុលា​ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​៖ ករណីនេះ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​FORLAND ពណ៌​ស​ពាក់ ស្លាក​លេខ ភ្នំពេញ​3C.0435​អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ​ក្រោយ​បង្កហេតុ អ្នកបើករថយន្ដ​ចុះ​រត់​គេចខ្លួនបាត់​។​រថយន្ត​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១១​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1K 8441​។

​បើកបរ​ដោយ​ឈ្មោះ​ស៊ា​គឹម​សៀង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​សញ្ជាតិ​ខ្មែរ​ជា​បុគ្គលិក​ស៊ីម៉ាក់​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ចំណែក​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សុខ កក្ដ​ដា​ភេទ​ប្រុស អាយុ​២៥ ឆ្នាំ​សញ្ជាតិ​ខ្មែរ ជា​បុគ្គលិក​ស៊ីម៉ាក់ មាន​ទីលំនៅ​ស្រុក​ប្រាសាទបាគង រងរបួស​ធ្ងន់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *