Uncategorized

ប្រកាសសេចក្តីសម្រេច កែសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សក្នុងស្រុកសង្គមថ្មី

 

​​ព្រះវិហារ​៖​លោក​សំលាង​ទ្រី​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ខេត្ត​។​លោក​ចុះជួយ​ស្រុក​សង្គម​ថ្មី​បាន​ថ្លែង​ជំ​រុញឱ្យ​មន្ត្រី​គណបក្ស​ស្រុក​ឃុំ​ត្រូវខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ស្របតាម​ទិសដៅ​របស់​គណបក្ស ។​ពិសេស​ត្រូវ​រួម​សាមគ្គី​គ្នា​បម្រើ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ល្អ​។​

​ការ​ថ្លែង​អំពាវនាវ​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក និង​លោក គោ ស៊ុ​ប៊ុន​សឿត អនុប្រធាន​ក្រុមការងារ​គណបក្ស​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី និង​ក្រុមការងារ ចូលរួម​ប្រកាស​សេចក្តីសម្រេច កែសម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស ។​ក្រុមការងារ​យុវជន​គណបក្ស​ចំណុះ​ស្រុក​សង្គម​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​សំលាង​ទ្រី​បាន​ថ្លែង​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តព្រះវិហារ​, លោក ន​ន់ ចាន់​វិទ្យា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​សង្គម​ថ្មី​និង​លោក ប្រាក់ សុវណ្ណ ប្រធាន​គណបក្ស​ខេត្តព្រះវិហារ ដែលជា​និច្ច​ជា​កាល​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​មន្ត្រី​គណបក្ស​យើង​ទាំងអស់​។​

​លោក​ថ្លែងថា​«​តាមរយៈ​អំពើ​ល្អ​របស់​យើង​នេះ​ពិតជា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​នឹង​ផ្តល់នូវ​ការសង​គុណ​មក​យើង​វិញ​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាណត្តិ​ក្រោយៗ​ទៀត​ជាក់​ជាមិនខាន​»​។​
​លោក គោ ស៊ុ​ប៊ុន​សឿត បាន​ថ្លែង​ដាក់​ចេ​ញុ​នូវ​គោលការណ៍​ចំនួន​២​ចំណុច ឱ្យ​មន្ត្រី​គណបក្ស​យកទៅ​អនុវត្តន៍ ដែល​ចំណុច​ទី​១ គឺ​ផ្នែក​ហិរញ្ញវត្ថុ បានន័យថា ៖​រាល់​ចំណូល​ថវិកា​ដែល​ទទួលបាន​ពី​ក្រុមការងារ​ឫ​សប្បុរសជន​នានា​ត្រូវ​កត់ត្រា​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ចុងឆ្នាំ​ធ្វើ​ប​ណ្ណ័​សរសើរ​ជួន​គាត់​។ ចំណុច​ទី​២ រាល់ពេល​សម្ពោធ​ស​មិ​ទ្ទ​ផល​នានា គឺ​ត្រូវ​រៀបចំ​ប​ណ្ណ័​សរសើរ​ដើម្បីឱ្យ​ពួកគាត់​ចូលរួម​ទទួល ដែល​ការធ្វើ​បែបនេះ ធ្វើឱ្យ​ពួកគាត់​មាន​ឆន្ទៈ ក្នុងការ​ចូលរួមចំណែក​ជាមួយ​យើង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *