Uncategorized

មន្ទីរកសិកម្មខេត្តព្រះវិហាររៀបចំសិក្ខាសាលាស្ដីពីការគាំទ្របណ្ដុំអាជីវកម្ម

 

​​ព្រះវិហារ​៖​នៅ​ថ្ងៃទី​២៥​ដល់​២៦​ខែមិថុនា​ឆ្នាំ​២០២០​ក្រុមការងារ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​អាស​ស្ប៉ា​យ​(ASPIRE)​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការគាំទ្រ​បណ្តុំ​អាជីវកម្ម​លើ​ការងារ​ផលិតកម្ម​និង​ទីផ្សារ​កសិផល​។​ពី​ធី​នេះ​ក្រោម​វត្តមាន​លោក​កឹម​ពង្ស​វីរៈ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​។​

​គោលបំណង​ពង្រឹង​បន្ថែម​ចំណេះដឹង​និង​បច្ចេកទេស​នៃ​ការគាំទ្រ​បណ្តុំ​អាជីវកម្ម​លើ​សកម្មភាព​ផលិតកម្ម​និង​ទីផ្សារ​កសិផល​របស់​ម​ន្ត្រី​កសិកម្ម​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​ផ្សព្វផ្សាយ​គោលការណ៍​និង​សេចក្តីណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្តីពី​និតិ​វិធី​នៃ​ការអនុវត្តន៍​ការងារ​ទីផ្សារ​កសិកម្ម​នៅ​មូលដ្ឋាន​ដើម្បី​ធានា​ការអនុវត្ត​មាន​ប្រសិទ្ធភាព និង ទទួលបាន​ផ្លែផ្កា​។​

​ប​ន្សី​របៀប​អនុវត្ត​និង​គ្រប់គ្រង​ការងារ​ផលិតកម្ម​និង​ទីផ្សារ​កសិផល​គាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​មាន​ភាពស្រប​គ្នា និង ទៅតាម​គោល​ការ​ណ៏ និង សេចក្តីណែនាំ​របស់​កម្ម​វិធី​អាស​ស្ប៉ា​យ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *