ភ្នំពេញ៖របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើងនៅទូទាំងប្រទេសមានមនុស្សចំនួន៧នាក់របួសធ្ងន់ស្រាល៥៦នាក់ដោយសារប៉ះទង្គិចចំនួន៨លើក។
របាយការណ៍ ពី នាយកដ្ឋាន នគរ បាលច រាច រណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៅ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ការ រឹតបន្ដឹង ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ១.៤៣៨ គ្រឿង។ក្នុងនោះ មាន ម៉ូតូ ចំនួន ៩៨៨ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អនក្រ . បក នៅ ទូទាំងប្រទេស ។
ដោយឡែក ក្នុង រយៈពេល ២៥ ថ្ងៃ(ចាប់ពី ថ្ងៃ ១ ដល់ ថ្ងៃទី ២៥ ខែមិថុនា ) ការ រឹតបន្ដឹង ការអនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ២៨.៥៨៣ គ្រឿង ។ក្នុងនោះ មាន ម៉ូតូ ចំនួន ២១.០០២ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អនក្រ . បក នៅ ទូទាំងប្រទេស ។
របាយការណ៍ ដដែល បានវាយតម្លៃរយៈពេល២៥ថ្ងៃនៃខែមិថុនានេះឃើញថាការអនុវត្តតាមអនុក្រឹត្យ ថ្មី ក្នុងការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរកាល្អទទួលបាន ការគាំទ្រ ពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕