Uncategorized

គ្រួសារជនមានពីការភាពដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ សម្ដែងអារម្មណ៍ក្តុកក្ដួល និងរំភើបសប្បាយរីករាយ ក្រោយពីទទួលបានផ្ទះមួយខ្នង ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា

 

(ខេត្តបន្ទាយមានជ័យ) គ្រួសារជនមានពិការភាពភ្នែកទាំងសងខាង ពីរនាក់ប្ដីប្រពន្ធ ដែលមានជីវភាពខ្វះខាត ប្រកបរបរដើរចាប់សរសៃឲ្យគេតាមផ្ទះ និងជួលផ្ទះគេស្នាក់នៅជួបការលំបាកកន្លងមកនោះ ពេលនេះទទួលបានផ្ទះមួយខ្នងធ្វើអំពីថ្មប្រក់ស័ង្កសី មានទំហំទទឹង ៣,៨០ម៉ែត្រ បណ្តោយ ៦,២ម៉ែត្រ។

គ្រួសារជនមានពិការភាពភ្នែកទាំងសងខាងនោះមានឈ្មោះ តើយ ហៃ អាយុ ៣៩ឆ្នាំ ប្រពន្ធឈ្មោះ យឿន សាម៉ុន អាយុ ៤០ឆ្នាំ មានកូនប្រុសពីរនាក់ កូនទី១ មានឈ្មោះ ហៃ រ៉ាដា អាយុ ១៣ឆ្នាំ
និងកូនទី២ ឈ្មោះ ហៃ រ៉ាហីម អាយុ ៦ឆ្នាំ កូនប្រុសទាំងពីរកំពុងសិក្សា រស់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

បុរសអ្នករត់ម៉ូតូឌុប ជូនជនមានពិការភាពខាងលើដើរចាប់សរសៃឲ្យគេ និងប្រជាពលរដ្ឋរស់នៅក្បែរគាត់ បានប្រាប់ភ្នាក់ងារយើងឱ្យបានដឹងថា កន្លងមកជនមានពិការភាពខាងលើជួបការលំបាកខ្លាំងណាស់ ពីរនាក់ប្ដីប្រពន្ធពីការភ្នែកទាំងសងខាង ងងឹតមើលមិនឃើញជិះម៉ូតូឌុបដើរស៊ីឈ្នួលចាប់សរសៃឲ្យគេគ្រាន់បានថវិកាចិញ្ចឹមកូននិងជីវិត ហើយណាមួយវិញទៀតជួលផ្ទះគេស្នាក់នៅថែមទៀតផង នៅពេលនេះទទួលបានផ្ទះដ៏ស្រស់ស្អាតពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ សូមពួកគាត់បានសម្ដែងនូវការអបអរសាទរ រំភើប និងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំនួសក្រុមគ្រួសារជនមានពិការភាពខាងលើ។សូមស្ដាប់ប្រសាសន៍របស់ជនមានពិការភាពខាងលើនិងប្រជាពលរដ្ឋដែលរស់នៅក្បែរ អំពីទុក្ខលំបាករបស់ពួកគាត់កន្លងមកនិងក្រោយពីទទួលបានផ្ទះដ៏ស្រស់ស្អាត ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *