ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ឆ្នាំង ប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងទូទាំងខេត្តកំពង់ឆ្នាំងទាំងមូល និងត្រៀមដោះស្រាយរាល់សភាពការណ៍ដែលអាចនឹងកើតឡើងជាយថាហេតុ ពិសេសដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពរបស់ក្រុមជ្រុលនិយមមួយចំនួនតូចដែលបង្កការញុះញង់ឲ្យមានចលនា ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕