Uncategorized

ធំក្លិនស្អុយៗបើកទ្វារមើលប្រទះឃើញសពស្ត្រីម្នាក់ស្លាប់សង្ស័យប្ដីវាយសម្លាប់

 

​ភ្នំពេញ​៖​សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ក្នុង​សភាព​ហើយ​ស្អុយ​ទៅហើយ​សង្ស័យ​ប្តី​វាយ​រហូតដល់​ស្លាប់​។​តែ​គ្មាន​អ្នកណា​ដឹង​ដោយមាន​ចាក់សោ​ពី​ក្រៅ​ទើប​រហូតដល់​ហើម​ស្អុយ​ទ្រាំលែងបាន​ម្ចាស់ផ្ទះ​ទៅ​គាស់​បង្ហើប​មើល​ទើប​ដឹងថា​មាន​សាកសព​មនុស្ស ។​ករណីនេះ​បានកើត​ឡើង​នៅ​បន្ទប់​ជួល​ក្នុងភូមិ​គោក​ខ្សាច់​សង្កាត់​ប្រទះ​ឡាង​ខណ្ឌ​កំបូល​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​សព​មានឈ្មោះ​ហេង​សុខ​ខឿន​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ទើប​មក​ស្នាក់នៅ​បន្ទប់​ខាងលើ​បាន​៧​ថ្ងៃ មាន​ស្រុកកំណើត ភូមិ​ជ្រួល​ឃុំ​បា​ល័​ង្គ ស្រុក​កំពង់ត្របែកខេត្តព្រៃវែងហើយ​មាន​ប្តី​ក្រោយ​ម្នាក់ទៀត អស់​រយៈពេល​ជាង​៣​ឆ្នាំមាន​ឈ្មោះ​ពេជ្រ​ចាន់ថា​អាយុ​៤៣​ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀងបាន​រត់​គេចខ្លួនបាត់ ។​

​តាម​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ស​រ៉េត​អាយុ​៧៨​ឆ្នាំ​បានឱ្យដឹងថា​បន្ទប់​ជួល​របស់​ស្ត្រី​ខាងលើ​ឃើញ​ចាក់សោ​៣​ថ្ងៃ​មកហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​នេះ​ធំក្លិន​ស្អុយ​ពេក​ទ្រាំលែងបាន​នាំគ្នា​ហៅ​តែ​គ្មាន​អ្នកឆ្លើយ​រហូតដល់​គាស់​បើក​បង្ហើប​ទ្វារ​ទើប​ដឹងថា​ស្ត្រី​ខាងលើ​ស្លាប់​ក្នុង​បន្ទប់​សភាព​ហើម​ស្អុយ​ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​។​

​ករណី​ខាងលើ​ដាក់​ការសង្ស័យ​ប្តី​វាយ​រហូតដល់​ស្លាប់​ក្នុង​បន្ទប់​ចាក់សោ​ពី​ក្រៅ​ហើយ​ទៅ​ស្នាក់នៅ​កន្លែង​ផ្សេង​តែ​ក្នុងភូមិ​ឥឡូវ​បាន​គេចខ្លួនបាត់​។​ក្រោយពី​ភ្ញាក់ផ្អើល​ប្រទះឃើញ​មនុស្ស​ស្លាប់​ក្នុង​បន្ទប់​ជួល សមត្ថកិច្ច​មូលដ្ឋាន​ស​ម​ត្ថ​កិច្ច​ចុះទៅពិនិត្យ​សាកសួរ​ដល់ទី​តាំង​កើតហេតុ​មិនទាន់​ធ្វើការ​សន្និដ្ឋានថា​ស្លាប់​ដោយសារ​អ្វី​នៅឡើយ​ទេ​។​ខណៈដែល​ប្តី​ស្ត្រី​ខាងលើ​បាន​គេចខ្លួនបាត់​ហើយ​រង់ចាំ​ជំនាញ​កោសល្យវិច័យ​ជាមុនសិន មុននឹង​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *