Uncategorized

មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខលោកមេបញ្ជាការរងខណ្ឌដែលកំពុងសម្រាប់ព្យាបាល វះកាត់ពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យ

 

នារសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភួង  សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី​ អ៊ូច​ សុភាព មេបញ្ជាការរងអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យជោរៃ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមហ្នឹងថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២លានរៀល, ទឹកសុទ្ធ ២កេស, ទឹកត្រចៀកកាំ ១កន្រ្តក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *