Uncategorized

តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

សៀមរាប ៖ ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងការងារអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោកនាយការិយាល័យសរុបផែនការ លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ និងលោកអធិការ-អធិការរង ទទួលផែនការងារសេនាធិការ ក្រុង-ស្រុកទាំង១២ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *