ខេត្តព្រះវិហារ៖សមត្ថកិច្ចចម្រុះនៃរដ្ឋបាលស្រុកឆែបបានចុះបង្ក្រាបនិងរឹបអូសឈើជាច្រើនម៉ែត្រគូបជាច្រើនកន្លែងដែលក្រុមឈ្មួញបម្រុងលួចដឹកចេញ។
កាលពីរសៀលថ្ងៃទី១០ខែធ្នូរឆ្នាំ២០២១ដោយទទួលបាននូវបទបញ្ជាពីលោកសុខសាន្តដារ៉ាអភិបាលស្រុកឆែប,លោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើឆែបសហការជាមួយកងរាជអាវុធហត្ថស្រុក,នគរបាលប៉ុស្ដរដ្ឋបាលឃុំម្លូរព្រៃ១រួមនិងអាជ្ញាធរភូមិឃុំ។សមត្ថកិច្ចបានចុះបង្ក្រាបនិងរឹបអូសឈើជាច្រើនម៉ែត្រគូបដែលក្រុមឈ្មួញសន្និធិជាច្រើនកន្លែងស្ថិតនៅភូមិពោធិទាបឃុំម្លូរព្រៃ១ស្រុកឆែខេត្តព្រះវិហារ។
លោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា៖ឈើដែលសមត្ថកិច្ចបង្ក្រាបនិងរឹបអូសនេះជាប្រភេទឈើលេខ១ឈើស្រឡៅដែលមានមុខកាត់ចាប់ពី៨ស.មគុណ២០ស.មបណ្តោយចាប់ពី៥ម៉ែត្រឡើងទៅមានចំនួន៧៧សន្លឹកដែលស្មើរនឹង៦.១៦០ម៉ែត្រគូប។ក្នុងនោះមានជាប្រភេទឈើគ្រឿងផ្ទះ។បច្ចុប្បន្នឈើទាំងអស់នោះត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចងក្រងសំណុំរឿងចាត់ការបន្ត។
លោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើឆែបបានបញ្ជាក់ថាឈើដែលក្រុមឈ្មួញសន្និធិដោយគ្មានលិខិតអនុញាតពីផ្នែករដ្ឋបាលព្រៃឈើទាំងប៉ុន្មានឬ(អញ្ញាតជន)។បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃឈើឆែបកំពុងធ្វើសេចក្តីប្រកាសជូនដំណឹងស្វែងរកម្ចាស់ឈើឱ្យចូលខ្លួនទៅដោះស្រាយនៅក្នុងផ្នែករដ្ឋបាលព្រៃឈើឆែបជារៀងរាល់ម៉ោងធ្វើការ៕សហការី