Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់២នាក់រងរបួសធ្ងន់២នាក់

 

សៀមរាប​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ឯ​២​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​រ៉ឺម៉ក​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​គោគ​ត្រាច​ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​លើផ្លូវ​ជាតិ​លេខ​៦៧​ដែល​បង្កឡើង​ដោយ​រថយន្តបុក​និង​ម៉ូតូ​ទាក់​រ៉ឺម៉ក​ក្នុងទិសដៅ​ច្រាស់​គ្នា​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យូ​តា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​សៀមរាប​២B០៦៦៥​អ្នកបើកបរ​រត់​បាត់​។​ប្រភព​ដដែល​បាន​បន្តថា​ពេល​រថយន្ត​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយនឹង​ម៉ូតូ​រ៉ឺម៉ក​ម៉ាក​សង់​កូរ៉េ​C100​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​សួន​សុធា​រិ​ទ្ឋិ​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​ខេត្តសៀមរាប​(​ស្លាប់​)​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

​ចំណែក​អ្នកជិះ​ពីក្រោយ​ចំនួន​៣​នាក់​១/​ឈ្មោះ​ញិ​ត​តាត​ឆ​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ក្រពើ​ឃុំ​ប​ល្ល​ង្ក័​ស្រុក​ប្រាសាទបាគង​(​ស្លាប់​)​។​២/​ឈ្មោះ​វៀន​វេត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ក្រពើ​ឃុំ​ប​ល្ល័​ង្គ​ស្រុក​ប្រាសាទបាគង​(​របួសធ្ងន់​)​។​០៣/​ឈ្មោះ​ជួន​បៀ​ន​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ក្រពើ​ឃុំ​ប​ល្ល័​ង្គ​ស្រុក​ប្រាសាទ​បាគ​(​របួសធ្ងន់​)​។​
សមត្ថកិច្ច​បានប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នករបួស​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ដោយឡែក​រថយន្ត​នឹង​ម៉ូតូ​រក្សាទុក​នៅ​អធិការ​ស្រុក​ប្រាសាទបាគង​ដើម្បី​រង់ចាំ​ដោះស្រាយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *