Uncategorized

បុរសម្នាក់ខ្យល់គស្លាប់ដោយសារជំងឺប្រចាំកាយនៅខណ្ឌពោធិ៍សែនជ័យ

 

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ព្រលប់​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​។​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ​ទូច​រ៉ា​ម៉េ​ត​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​បន្ទប់​ជួ​កន្លែងកើតហេតុ​។​

មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ដា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​ប្រពន្ធ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា។ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជនរងគ្រោះ​រួច​បាន​ប្រាប់ថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គរ​ពិតប្រាកដ​មែន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *