Uncategorized

ក្រោយដកអ្នករាំងស្ទះដំណោះស្រាយដីធ្លីពលរដ្ឋដែលងាកចេញ ក៏ចូលមកវិញយន្តការដោះស្រាយក៏បន្ត

​បន្ទាយមានជ័យ​៖​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​លោក​ប៉ាន​ខែម​ប៊ុនថន​ប្រធាន​ក្រុមការងារ​សម្រួល​សម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​និយាយ​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ថាៈ​ក្រោយ​ដក​មន្ត្រី​ម្នាក់​ជា​អ្នក​ក​រាំងស្ទះ​ដំណោះស្រាយ​ដីធ្លី​នៅ​បឹង​ជង្រុក​និង​៦៧១​ស្រុក​ម៉ាឡៃ​នោះ​ពលរដ្ឋ​៣៥០​គ្រួសារ​លើ​១.២៧១​គ្រួសារ​ដែល​ងាក​ចេញ​គោលនយោបាយ​ក៏​ចូល​មកវិញ​។​ហេតុនេះ​យន្តការ​ដោះស្រាយ​ក៏​បន្ត​រលូន​ទៅមុខ​ឡើងវិញ​។​

​លោក​លើកឡើង​សង្ខេប​ជូន​សប្បុរសជន​នៃ​រដ្ឋបាល​ក្រុង​,​យុវជន​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​មក​ដោយ​លោក​គាត ហ៊ុល​អភិបាលក្រុង ដែល​នាំ​អំណោយ​ស្បៀងអាហារ​និង​ថវិកា​ទៅជូន​ក្រុមការងារ ។​
​លោក​បាន​បន្តថា​៖​អ្នកបង្ក​រាំងស្ទះ​និង​ដឹកនាំ​ពលរ​ដ្ថ​៣៥០​គ្រួសារ​លើ​១.២៧១​ក្រួសារ​ឱ្យ​ដើរចេញ​ហើយ​ប្រឆាំងនឹង​គោលនយោបាយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​លើ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បឹង​ជង្រុក​និង​៦៧១​នេះ​ត្រូវបាន​រកឃើញ​កំហុស​ត្រូវបាន​សម្តេច​តេ​ជោដក​តំណែង​ហើយ ។​
​មន្ត្រី​នោះ​គឺ​លោក​ចាន់​យ៉េន​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថ​លេខា​បញ្ឈប់​តំណែង​ហើយ​កាលពី​ថ្ងៃទី​៩​ខែ​ធ្នុ​ឆ្នាំ​២០២០​យោង​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​និង​ស្រុក​បាន​ប្រាប់ថា​៖​គេ​មាន​ភស្តុតាង​និង​
​សាក្សី​ជាច្រើន​នាពេលនេះ​និង​កន្លងមក​ដែល​លោក​ចាន់​យ៉េន​បាន​បង្ក​ការ​ញុះញង់​ប្រឆាំង​លើ​ដំណោះស្រាយ​ហើយ​បង្កើត​ក្រុមមនុស្ស​របស់លោក​នៅ​ទីនោះ​បង្ក​រាំងស្ទះ​។​លោក​បាន​បន្តថា​ដំណោះស្រាយ​រឿង​ទំនាស់​ដីធ្លី​នៅទីនេះ​បាន​រអាក់រអួល​ខ្លះ​តែ​ឥឡូវ​វ​បាន​រលូន​ទៅមុខ​វិញ​ហើយ​។​ក្នុងនោះ​ពលរដ្ឋ​៣៥០​គ្រួសារ​ដែល​ដើរ​ពី​ដំណោះស្រាយ​នោះ ក៏បាន​វិល​មកវិញ​ដែរ ។​

​សូមបញ្ជាក់ថា​ដីធ្លី​ទំនាស់​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១​សំដៅ​ដី​របប​យោធិន​នៃ​អតីត​វរ​សេនា​តូច​លេខ​៦៧១​កងពលធំ​លេខ​២១​តំបន់​ម៉ាឡៃ​ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​មាន​ទំហំ​៣០៤​ហិកតា​ពាក់ព័ន្ធ​មនុស្ស​១.២៧១​នាក់​។​ដី​នេះ​មានទំនាស់​រាំ​រ៉ៃ​ជាង​១០​ឆ្នាំ​មកហើយ​។​

​ប៉ុន្តែ​ពី​ចុងខែ​តុលា​ដល់​ដើមខែ​ធ្នូ​ឆ្នាំ​២០២០​មកក្រោម​អនុសាសន៍​សម្តេច​តេ​ជោ​នោះ​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក​និង​មន្ត្រី​ជំនាញ​កងកម្លាំង​ពលរដ្ឋ​អ្នកពាក់ព័ន្ធ​បាន​ដោះស្រាយ​ទម្លុះទម្លាយ​ភាពទាល់ច្រក ហើយ​ឈានទៅ​ព្រមព្រៀង​បញ្ចប់​វិវាទ​ទាំងស្រុង ។​

​សូមបញ្ជាក់ថា​អំណោយ​លើក​នេះ​ពី​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​និង​យុវជន​ស្រឡាញ់​សន្តិភាព​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​គាត​ហ៊ុល​អភិបាលក្រុង​,​បាន​នាំ​ទៅជូន​ក្រុមការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ទីនោះ​រួមមាន​អង្ករ ១,៥​តោន មី​១០​កេះ​ធំ​(​ឬ​៦០​កេះ​តូច​) ទឹកត្រី​៥០​យួរ ទឹកស៊ីអ៊ីវ​៥០​យួរ មើមដំឡូង​៥០​គ​ក្រ ម៉ាស់​២​កេះ​ធំ ថវិកា​៣​លាន​រៀល ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *