ខេត្តកំពង់ឆ្នាំង៖អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងអស់គ្មានសល់ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ហេតុការណ៍បង្កឱមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិធ្លកឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកកំពង់លែងបានឱ្យដឹងថាៈផ្ទះដែលភ្លើងឆេះនេះប្តីឈ្មោះខ្លុយនិងប្រពន្ធឈ្មោះអ៊ូចនៅភូមិ-ឃុំខាងលើ។ផ្ទះមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងបាំងស្លឹកត្នោតរនាបក្រាលឫស្សី។ហេតុការណ៍នេះបង្កឱ្យរងការខូចខាតសម្ភារប្រើប្រាស់អស់ទាំងស្រុងតែមិនមាននរណារងរបួសនោះទេ៕សហការី