Uncategorized

កម្លាំងនគរបាលចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនរដ្ឋបាលខេត្តបាត់ដំបង

 

​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​,​នគរបាល​ស្រុក​ឯក​ភ្នំ​,​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ជី​វាំង​មន្ត្រី​ផ្នែក​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ន​រា​អូរ​ក្របី​ស្អុយ​អតីត​ឡូ​តិ៍​លេខ​២​បាត់ដំបង​ស្ថិតនៅក្នុង​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ឯក​ឡុង​យោធា​វីរៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថាៈ​ជា​លទ្ធផល​សមត្ថកិច្ច​ស​ម្រេច​បាន​ដោយ​ដុតបំផ្លាញ​ចោល​នូវ​សាច់​មង​ប្រវែង​៥.៥០០​ម៉ែត្រ​។​បង្គោល​ឈើ​ចំនួន​១.៥០០​ដើម​,​ឡុ​ក​សម្រាប់​ចាប់​ត្រី​ចំនួន​២១​ឡុ​ក​,​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​១០០​គីឡូក្រាម​ទៅក្នុង​បឹង​ធម្មជាតិ​វិញ​។​

​លោក​បាន​បន្តថាៈ​ក្រៅពី​នោះបាន​អប់រំ​ជនខិលខូច​ឱ្យ​រុះរើ​ឧបករណ៍​ល្មើស​ចេញពី​ក្នុង​ទឹក​វិញ​ដោយ​ខ្លួនឯង​និង​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​បែបនេះ​បន្តទៀត​។​រីឯ​​អ្នកប្រព្រឹត្តិ​ល្មើស​ដោយ​ទ្រង់ទ្រាយ​ធំ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា ការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *