Uncategorized

នៅស្រុកស្វាយចេកកុមារ ៣នាក់បានពុលផ្លែល្ហុងខ្វងត្រូវយកទៅសង្គ្រោះបន្ទាន់

 

​បន្ទាយមានជ័យ​៖​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​កុមារ​៣​នាក់​បាន​ហូប​ផ្លែ​ល្ហុងខ្វង​បណ្តាលឱ្យ​ពុល​នៅ​ភូមិ​ចក់​ពួក​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​មកទល់​រសៀល​ថ្ងៃទី​៤​ខែធ្នូ​នេះ​បាន​ធូរស្បើយ​ខ្លះ​ហើយ ខណៈ​ទទួល​ការសង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​
លោក​វរសេនីយ៍ឯក​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក​បានឱ្យដឹងថាៈ​កុមារ​រងគ្រោះ​ទាំង ៣​នាក់​ឈ្មោះ​ទី​ភ័​ត្រា​អាយុ​៥​ឆ្នាំឈ្មោះ​សំអាង​រ៉ា​យុន​អាយុ​៥​ឆ្នាំ​និង​ឈ្មោះ​សំអាង​រ៉ា​យុគ​អាយុ​៣​ឆ្នាំ​។​ទាំង​៣​នាក់​រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅ​ភូមិ​ឃុំ​ដូចខាងលើ​។​

​ករណីនេះ​ឪពុកម្តាយ​និង​អាណា​ព្យ​បាល​បានឱ្យដឹងថា​៖​កុមារ​ទាំង​៣​នាក់​បាន​នៅផ្ទះ​ហើយ​ដើរលេង​ក៏​ទៅ​បេះ​ផ្លែ​ល្ហុងខ្វង​ដុះ​នៅតាម​ផ្លូវ​មក​ដុត​ហូប​ហើយក៏​បណ្តាលឱ្យ​ពុល​។​គឺ​ពុល​នៅពេល​ពួកគាត់​កំពុងស៊ី​ឈ្នួល​ដក​ដំឡូង​មី​ឱ្យគេ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។​

​អ្នកជិតខាង និង​ពួកគាត់​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយចេក តែ​មិន​ធូរស្រាល ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​។​លុះដល់​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ក្មេងៗ​ទាំងនោះ​ក៏បាន​ធូរស្បើយ​ខ្លះ​ហើយពី​ការពុល​ផ្លេ​ល្ហុងខ្វង​នេះ ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *