បន្ទាយមានជ័យ៖កាលពីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ប្រធានថ្មីនៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំ ផ្សព្វផ្សាយពីការងារ និងការអនុវត្តតួនាទីភារកិច្ចដល់សមាជិកសមាគម។កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ សមាគមបានឡើងរាយការណ៍ អំពីលទ្ធផលដែលសមាគមសម្រេចបានអនុវត្តកន្លងមក។ក្នុងនោះលោកក៏បានសំណូមពរដល់អធិការនគរបាលក្រុង-ស្រុក នាយប៉ុស្ត៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់។
ហើយក៏សុំឱ្យប្រធាន អនុប្រធាន សមាជិកសមាគមនេះនៃស្រុក ក្រុងដែលស្ថិតក្នុងមូលដ្ឋាន សូមជួយស្រាវជ្រាវរកសមាជិកក្រុមគ្រួសារអតីតយុទ្ធជនដើម្បី ជូនប័ណ្ណក្រីក្រដល់ពួកគាត់ឱ្យបានគ្រប់គ្នា៕