(ភ្នំពេញ) ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនជនមានពិការភាព និងជនក្រីក្រជំនាន់ទី២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក Mastuo តំណាងក្រុមហ៊ុន Renet មន្ទីរ ស.អ.យ អាជ្ញាធរខណ្ឌព្រែកព្នៅ អង្គការដៃគូរ និងសិក្ខាកាមប្រមាណចំនួន ៨០នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ១២ខែ មានជំនាញចំនួន ៤រួមមាន៖ ជួសជុលម៉ូតូ និងម៊ាស៊ីនធុនតូច ជំនាញជួសជុលបរិក្ខាអេឡិចត្រូនិច និងបរិក្ខាអគ្គិសនី ជំនាញកាត់ដេរសម្លៀកបំពាក់ និងជំនាញកាត់សក់បុរស៕