លោក អ៊ុយ សុធាវី អំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុក ត្រូវពិនិត្យពីសុពលភាពគុណភាពទំនិញទាំងនោះ ជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាពផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា ទំនិញទាំងអស់នេះគឺត្រូវបានភ្នាក់ងារសមត្ថកិច្ចសាខារប
ស់លោក ធ្វើការដកហូតបាន កាលពីឆ្នាំ២០២០កន្លងទៅនេះ សរុបទម្ងន់ចំនួន១.៨១០គីឡូក្រាម។ ហើយទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ភេសជ្ជៈគ្រឿងកំប៉ុង និងដប ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម៕