បាត់ដំបង៖ដោយសារជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ស្ពានឈើមួយកន្លែងស្ថិតនៅភូមិចម្លងរមាំងលើឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបងដែលជាស្ពានមួយតម្រូវការចាំបាច់ក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន។
កាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២០ទើបលោកឧត្តមសេនីយ៍ត្រីសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងបានណែនាំលោកវរសេនីយ៍ទោម៉ែនរីមអធិការនគរបាលស្រុកសំឡូតចាត់មន្ត្រីនគរបាលស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន,កម្លាំងប៉េអឹមស្រុក,សឹករងស្រុក,ជួយលីសែងឹឈើយកមកជួសជុលស្ពានឈើមួយកន្លែងនេះឡើងវិញតហូតបានរួចរាល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាធម្មតាវិញ៕សហការី