Uncategorized

ជិះម៉ូតូវ៉ាជែងទាក់ដៃចង្កូតដួលចូលក្រោមរថយន្តស្ត្រីម្នាក់ស្លាប់ម្នាក់ទៀតរងរបួស

 

​ភ្នំពេញៈ​អ្នកជិះ​ម៉ូតូឌុប​គ្នា​ពីរ​នាក់​បាន​វ៉ា​ជែង​រថយន្ត​ក៏​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​បាក់​ខែងសង្កាត់​បាក់​ខែងខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលាឆ្នាំ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ស្ត្រី​ដែល​បាន​ស្លាប់មានឈ្មោះបងស្រី​ណា​អាយុ​៣១​ឆ្នាំមាន​មុខរបរ​ជា​មេផ្ទះ មាន​ស្រុកកំណើត​នៅ​ភូមិ​ដូន​ធី​ឃុំ​បុសខ្នុរ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​ជិះ​ម៉ូតូ​ម៉ាក​ហ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០២០ពណ៌​ខ្មៅគ្មាន​ស្លាក​លេខ​។​ចំណែក​ស្ត្រី ដែល​ឌុប​ស្ត្រី​រងគ្រោះ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ នៅឡើយ​បាន​រងរបួស​។​
ប្រភពព័ត៌មាន បាន​បន្តថាៈ បន្ទាប់ពី​កើតហេតុ រថយន្ត​មិន​ចាំ​ម៉ាក ទាំង​២​គ្រឿង​បាន​បើក​គេចខ្លួន បាត់​បន្សល់​តែ​សព​នារី​រងគ្រោះ​និង​ម៉ូតូ​និង​ជនរងគ្រោះ​របួស​ម្នា​ក់នៅ​កន្លែងកើតហេតុ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *