Uncategorized

បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធារយៈពេល៩១ថ្ងៃ

 

ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពៅ​ហេង​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​។​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​យោធា​ឆ្នាំ​២០២០​នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​លេខ​១​ចំណុះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារកាល​ពីថ្ងៃ​ចុង​សប្តាហ៍​ក្នុង​ខែតុលា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ក្នុងភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​វគ្គ​ហ្វឹក​ហ្វឹ​ន​នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល ៩១​ថ្ងៃ ចាប់ពី​ថ្ងៃ ទី​១០​តុលា​ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៨​មករា​ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​ថ្លែងថាៈ ពិធី បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ឆ្នាំ​២០២០​នេះ បានធ្វើ​ឡើង​តាម​សច្ចាប័ន ស្តីពី ការងារ​ហ្វឹកហ្វឺន​យោធភូមិ ភាគ​ទី​៤ ឆ្នាំ​២០២០ និង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា អង្គភាព​បាន​បញ្ចូល​ខ្លឹមសារ​សម្រាប់​វគ្គ​ហ្វឹកហ្វឺន​នេះ រួមមាន​៖ យោធា អប់រំ​ចិត្តសាស្ត្រ «​ខ្លឹមសារ ១០​ចំណុច​របស់​សម្តេច​តេ​ជោ ៥​ភាគរយ​» យោធា​រួម «​ការងារ​គ្រប់គ្រង​ទ័ព ៥​ភាគរយ​» ហ្វឹកហ្វឺន​ជាក់ស្តែង យុទ្ធ​ដំណើរ​ទ័ព ទ្រឹស្តី​មេរៀន​ក្នុង​ថ្នាក់ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​បាន​ថ្លែងថាៈ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​ដែលជា​និច្ចកាល សម្តេច​បាន​យកចិត្តទុកដាក់ ដោះស្រាយ​រាល់​ការលំបាក ខ្វះខាត ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ និង ចាត់ទុក​វិស័យ​ការពារជាតិ ជា​វិស័យ​អាទិភាព​មួយ ក្នុង​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​ជូន​ប្រជា ពលរដ្ឋ និង​ប្រទេសជាតិ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង បាន​ថ្លែង​ដាស់​ស្មារតី​នាយទាហាន និង​ពលទាហាន ទាំងអស់​ថា ដើម្បី​ធានាបាន​គុណភាព​ក្នុង​ដំណើរការ​ហ្វឹកហ្វឺន​ក្នុង​វគ្គ​សិក្សា​នេះ សូម​អស់លោក​កម្មសិក្សាការី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ស្មោះត្រង់​ដាច់ខាត​ចំពោះ រដ្ឋ​ធម្ម​នុ​ញ្ញា ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជ រដ្ឋាភិបាល​ស្របច្បាប់ ។​

​សូមជម្រាបថា នៅក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន មក​ឧបត្ថម្ភ​បន្ថែម ពីលើ​គោល​របប​ហ្វឹកហ្វឺន ជូន​ដល់​យោធិន​ដែលជា​សិក្ខាកាម នៅក្នុង​ដំណើរការ​រៀនសូត្រ​នេះ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *