Uncategorized

ថវិកា៤ម៉ឺនដុល្លារហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី សម្រាប់ព្យាបាលជំងឺ

 

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥,០០០ដុល្លារ បន្ថែមទៀត ទៅប្រគល់ជូននិងសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

កន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខជាបន្តបន្ទាប់ ចំនួន០៥លើក និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ចែករំលែកជួយគ្នាក្នុងគ្រាអាសន្ន ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី សម្រាប់ព្យាបាលជំងឺ សរុបជារួម ចំនួន បួនម៉ឺនដុល្លារ (៤០,០០០$) ហើយផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *