Uncategorized

យុគសម័យទំនើបគ្មានទេមន្ត្រីនគរបាលដែលមិនឆ្លងកាត់ការបណ្ដុះបណ្ដាល

​ ​
​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថាៈ​”​ក្នុង​យុគសម័យ​ទំនើប​នេះ​គឺ​គ្មាន​មន្ត្រីនគរបាល​ណា​ម្នាក់​ដែល​អាចបំពេញ​ភារកិច្ច​ទទួលខុសត្រូវ​ដោយ​មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​អប់រំ​នោះទេ​”​។​


​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សាស្ត្រ​ចា​រ្យ​សេង​ផល្លី​ប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវ​: ជំនា​ន់ទី​១៤ លើក​ទី​២ នៅ​សាលា​នគរបាល​ភូមិភាគ​២ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថាៈ​រដ្ឋបាល​ខេត្តកំពង់ចាម​សូម​គាំទ្រ​និង​កោតសរសើរ​ដោយស្មោះ​នូវ​រាល់​សកម្មភាព​របស់​ប​ណ្ឌិ​ត​សភា​នគរបាល​ក​ម្ពុ​ជា​ក្នុងការ​បំពេញភារកិច្ច​ក្នុងការ​អប់រំ​បណ្តុះបណ្តាល​មន្ត្រីនគរបាល​ជាតិ​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​និង​សមត្ថភាព​វិជ្ជាជីវ​:​ពេញលេញ​។​ដើម្បី​បំពេញការងារ​ជូន​អង្គភាព​ប្រកបដោយ​ប្រសិទ្ធភាព​ស្របតាម​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រសួងមហាផ្ទៃ​និង​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល​។​



លោក​បាន​បន្ថែមថា​ជាការ​ពិត​ក្នុង​យុគសម័យ​ទំនើប​នេះ​មន្ត្រីនគរបាល​មិនអាច​បំពេញភារកិច្ច​ទ​ទួល​ខុសត្រូវ​របស់ខ្លួន​ដោយ​គ្មាន​ការឆ្លងកាត់​ការអប់រំ​បណ្តុះបណ្តាល​នោះទេ​។​ដោយសារ​ការអប់រំ​បណ្តុះបណ្តាល​មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​និង​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *