Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសូមមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វីសាខានៃក្តីសង្ឃឹម

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ និងសហការី បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មានអង្ករ ចំនួន០២តោន ថវិកាចំនួន ២,០០០,០០០រៀល(ពីរលានរៀល) ទឹកបរិសុទ្ធចំនួន២០កេស និងកុំព្យូទ័រ laptop មួយគ្រឿង ទៅប្រគល់ជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ជូនចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ត្រូវញាំស្អាត រស់នៅស្អាត និងពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាក្លាយសសរទ្រូងសម្រាប់សង្គមជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *