Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំការងារជំនាញ សន្តិសុខព្រហ្មទណ្ឌ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការងារជំនាញ សន្តិសុខ ព្រហ្មទណ្ឌ ដើម្បីត្រៀម បង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខ ក្នុងភូមិសាស្ត្រខេត្ត ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ និងមន្រ្តី ផែនសន្តិសុខ ផែននគរបាលព្រហ្មទណ្ឌ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ ។

លោកឧត្តមសេនីយ៍ទោស្នងការ ជម្រុញឲ្យកម្លាំងនគរបាលទាំងអស់
-ត្រៀមរៀបចំកសាងផែនការក្នុងភូមិសាស្ត្រ ដើម្បីគ្រប់គ្រង ក្តាប់ មុខសញ្ញា ចាស់ ថ្មី ក្នុងនិងក្រៅ ភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សណ្តាប់សាធារណៈ ក្នុងសង្គម ពិធីបុណ្យជាតិផ្សេងៗ ជាពិសេសបទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិ

-ពង្រឹងការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសក្មេងទំនើងជាដើម
-ការកសាងអង្គភាព និង ពង្រឹងការគ្រប់គ្រងកម្លាំងរបស់ខ្លួន ការគោរពវិន័យ ០០៦ របស់នគរបាលជាតិ លើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលមានស្នាដៃល្អ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *