សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ កងរាជអាវុធហត្ថខេត្ត លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុក១២ ដែលពាក់ព័ន្ធផងដែរ ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/Police_SiemReap