ភ្នំពេញ៖ជនសង្ស័យម្នាក់លួចរត់គេចពីសមត្ថកិច្ចទាំងដៃជាប់ខ្នោះស្រាប់តែ២ថ្ងៃក្រោយប្រទះឃើញសពអណ្តែតទឹក។ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅច្រាំងទន្លេសាបក្នុងភូមិឡកំបោរសង្កាត់ស្វាយខណ្ឌឬស្សីកែវកាលពីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០។
ប្រភពព័ត៌មានឱ្យដឹងថាកម្លាំងនគរបាលខណ្ឌឬស្សីកែវបានដាក់កម្លាំងត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៥ក្នុងមូលដ្ឋាន សង្កាត់ស្វាយប៉ាក។សមត្ថកិច្ច ក៏បានឃាត់ខ្លួន បុរសខាងលើដែលជិះម៉ូតូអត់ស្លាកលេខអត់មួកអត់កញ្ចក់និងឆែកឆេរដកហូតបានគ្រឿងញៀនមួយកញ្ចប់ក៏បានចាប់វាយខ្នោះ។
បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនទាំងដៃជាប់ខ្នោះហើយក៏បានធ្លាក់ទឹកស្លាប់តែម្តង។សពត្រូវបាននគរបាលបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីត្រួតពិនិត្យនិងប្រគល់ឱ្យក្រុមគ្រួសារ៕