ក្រចេះ៖កម្លាំងកងរាជអាវុធហត្ថខេត្តកាលពីយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០បានចាប់រថយន្តមួយគ្រឿងដែលលួចដឹកឈើខុសច្បាប់ចេញពីតំបន់ក្បែរដែនអភិរក្ស។ខណៈដែលរថយន្តនេះកំពុងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧បម្រុងឆ្លងដែនឆ្ពោះទៅប្រទេសវៀតណាម។ការឃាត់នេះសិត្ថនៅត្រង់ចំណុចលើផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថាៈរថយន្តដឹកឈើនេះបើកបរចេញពីម្ដុំស្ពានជ្រាវជាទីតាំងស្តុកឈើដែលពួកក្រុមឈ្មួញទាំងនោះនាំគ្នាដឹកជញ្ជូនយកមកពីតំបន់ព្រៃអភិរក្សនានាក្នុងខេត្តក្រចេះនិងខេត្តមណ្ឌលគិរី។ប្រភពបន្តថារថយន្តអត់ស្លាកលេខដឹកឈើប្រភេទលេខ១សុក្រំហើយពេលកម្លាំងកំពុងចុះស្ទាក់ចាប់នោះអ្នកបើកបរបានចុះពីរថយន្តគេចខ្លួនបាត់។
សមត្ថកិច្ចបានរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតានីតិវិធីនិងស្រាវជ្រាវរកម្ចាស់រថយន្តនិងឈើឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕