Uncategorized

កម្លាំងអាវុធហត្ថខេត្តក្រចេះចាប់រថយន្តមួយគ្រឿងលួចដឹកឈើបំរុងឆ្លងដែន

 

​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​បាន​ចាប់​រថយន្ត​មួយគ្រឿង​ដែល​លួច​ដឹកឈើ​ខុសច្បាប់​ចេញពី​តំបន់​ក្បែរ​ដែន​អភិរក្ស​។​ខណៈដែល​រថយន្ត​នេះ​កំពុង​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៧​បម្រុង​ឆ្លងដែន​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។​ការឃាត់​នេះ​សិ​ត្ថ​នៅត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ​៧​ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថាៈ​រថយន្ត​ដឹកឈើ​នេះ​បើកបរ​ចេញពី​ម្ដុំ​ស្ពាន​ជ្រាវ​ជាទី​តាំង​ស្តុក​ឈើ​ដែល​ពួកក្រុម​ឈ្មួញ​ទាំងនោះ​នាំគ្នា​ដឹកជញ្ជូន​យក​មកពី​តំបន់​ព្រៃ​អភិរក្ស​នានា​ក្នុង​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​។​ប្រភព​បន្តថា​រថយន្ត​អត់​ស្លាក​លេខ​ដឹកឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​ហើយ​ពេល​កម្លាំង​កំពុង​ចុះ​ស្ទាក់ចាប់​នោះ​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​។​
​សមត្ថកិច្ច​បាន​រឹបអូស​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តា​នីតិវិធី​និង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​និង​ឈើ​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *