Uncategorized

កម្លាំងគ អន្តរាគមន៍ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូ បម្រើឲ្យប្រតិបត្ដិការរបស់ខ្លួន

ភ្នំពេញ៖ជានិច្ចកាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ្ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេមេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវត្រៀមឲលក្ខណៈ ជាស្រេចទាំងកម្លាំងប្រតិបត្តិការ  មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ។នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងគ អន្តរាគមន៍ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និង ម៉ូតូ បម្រើឲ្យប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ធ្វើការល្បាតពួនស្ទាក់ ទាំងថ្ងៃ ទាំងយប់ ដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *