Uncategorized

លោកវីរៈសេនីយ៍ឯក ទៀង ច័ន្ទសា ចុះសួរសុខទុក នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់មន្ត្រីនគរបាលជាតិដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

 

រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុក្ខដាក់​ និងការចង្អុលបង្ហាញពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​​​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ និងភរិយាព្រមទាំងលោកអធិការរង លោកនាយរងផ្នែក មន្ត្រីផ្នែកអន្តរាគមន៍ បានចុះមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាចំនួន ៤០០០០០រៀល (សែសិបមុឺនរៀល) ជូនដល់លោកវរសេនីយ៍ត្រី សំ សេដា នាយផ្នែកអន្តគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងសម្រាកព្យាបាលវះកាត់គៀបសរសៃឆ្អឹងខ្នងនៅគេហដ្ឋាន។

នាឱកាសនោះដែរ លោកវរសេនីយ៍ត្រី សំ សេដា និងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីរំភើបពីរីករាយ ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានីភ្នំពេញ ដែលតែងតែគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទជានិច្ច គ្រប់ពេលដែលមន្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាមានជំងឺផ្សេងៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *