Uncategorized

ឃាតករដែលវាយសម្លាប់បងថ្លៃជាង១ឆ្នាំមុនសមត្ថកិច្ចចាប់បានហើយ

 

​សៀមរាបៈ​ជនដៃដល់​ដែល​វាយ​សម្លាប់​បងថ្លៃរ​បស់​ខ្លួន​នៅ​សៀមរាប ពេលនេះ​ចាប់ខ្លួនបាន​ហើយ ក្រោយ​រត់​ទៅសម្ងំ​លាក់ខ្លួន​ឯ​ខេត្តពោធិសាត់ អស់​រយៈ​ជាង​១​ឆ្នាំ​។​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាល​ថ្ងៃទី​១៦​ខែសីហា នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ នឹង​នាំយកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​យកទៅ​ធ្វើ​ត្រាប់​អំពី​សកម្ម​សម្លាប់​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​។​

​ប៉ូលិស​ក្រុង​សៀមរាប បង្ហាញ ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ មាន​ស្ត្រី​ឈ្មោះ​សុ​គុណ វីឡា អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប បានមក​រាយការណ៍​ថា ខ្លួន​បាន​បាត់​ប្តី​ឈ្មោះ​ញ៉ា​ង វណ្ណ​នី អាយុ​៤៣​ឆ្នាំ តាំងពី​ខែឧសភា ឆ្នាំ​២០១៩ ដោយ​មិនដឹង​ជា​ទៅ​ទីណា​។​

​ក្រោយពី​ទទួលដំណឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏បាន​ជួយ ស្រាវជ្រាវ និង​ប្រកាស​ស្វែងរក​។​លុះដល់​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​លោកនាយ​ប៉ុស្តិ៍​សង្កាត់​សំបួរ​រាយការណ៍​ថា នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប មាន​ធុំ​ក្លិនស្អុយ​ចេញពី​ពំនូកដី​នៅ​រោង​ផ្ទះបាយ ឈ្មោះ ញ៉ា​ង់ វណ្ណ​នី​(​ស្ត្រី​បាត់​ប្តី​)​។​ខណ​:​នោះ លោក​វរសេនីយ៍ទោ​នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង បាន​ដឹកនាំ​កម្លាំង ចុះ​ដល់ កន្លែងកើតហេតុ នឹង​បាន​ជីក​គាស់ ទើប​ដឹងថា​ជា​សាកសព​របស់​មនុស្ស ។

​ប្រភព​ដដែល​បានបង្ហាញ​ទៀតថា ក្រោយ​ពេលធ្វើ​កោសល្យ​វិ​ច្ជ័​យ ទើប​ដឹងថា សាកសព មនុស្ស​ស្លាប់ ដោយ​អំពើ​ឃាតកម្ម ដែល​ជនរងគ្រោះ​ឈ្មោះ​ញ៉ា​ង វណ្ណ​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ប្តី​របស់​ឈ្មោះ​សុ​គុណ វីឡា ដែល​បាន​បាត់​ខ្លួន​ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ។
​ពេល​បន្ទាប់ ក៏បាន​បើក​ការ ស្រាវជ្រាវ នឹង​បំភ្លឺ​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ និង បានកំណត់​មុខសញ្ញា​ជនសង្ស័យ គឺមាន​ឈ្មោះ​សុ​គុណ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ឈ្មោះ​សុ​គុណ វីឡា នឹង​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ ដែល​បានគេច​ខ្លួន​មុនពេល​សមត្ថកិច្ច​យើង​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​

​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ លោក​វរសេនីយ៍ ទោ នួន ស័ក្តិ​ចំរើន រិ​ទ្ធ បាន​ដឹកនាំ​កម្លាំង សហ​ការណ៍​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែ​ម្ត​។​ប្រភព​បន្តថាៈ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់ ជនរងគ្រោះ​ឈ្មោះ​ញ៉ា​ង វណ្ណ​នី នឹង​ចបកាប់ ចំ​លលាដ៍ក្បាល ចំនួន​២​កន្លែង វាយ​ដៃ​ឱ្យ​បាក់ រួច​អូស​យក​សព​ទៅ​កប់​នៅផ្ទះ​ខាងក្រោយ​ផ្ទះ​ពិតមែន​។​មូលហេតុ មានទំនាស់​ពេល​ផឹកស៊ី បណ្តាលឱ្យ​ក្លាយជា​គំនុំ​។​

​ជនសង្ស័យ ត្រូវបាន បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០២០ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​តាម​ដីកា​លេខ​១០៦៦/២០២០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *