Uncategorized

ឆេះរោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយតម្លៃរាប់ពាន់ដុល្លារនៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង​:​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​មួយកន្លែង​ត្រូវបាន​ភ្លើង​ឆាបឆេះ​សល់​តែ​គំនរ​ផេះ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​
តាម​ប្រភពព័ត៌មាន​ពី​កម្មករ​ដែល​ស្នាក់នៅ​ក្នុង​រោង​សិប្ប​កម្មបាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា​អគ្គិភ័យ​នោះ​សង្ស័យ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​ឆេះ​រាលដាល​រោង​សិប្បកម្ម​ទាំងមូល​។​ឃើញ​ដូច​នោះ​ក្រុមកម្មករ​ក៏បាន​យក​ទឹក​ពន្លត់​ហើយ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ក៏បាន​យក​រថយន្ត​ជួយ​អន្តរាគមន៍​។​ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​បាន​ឆាបឆេះ​ដែលមាន​ទំហំ​ខ្លាំង​ធ្វើឱ្យ​ការគ្រប់គ្រង​តាំងពី​វេលា​ម៉ោងជាង​២​រំលងអធ្រាត្រ​រហូតដល់​ម៉ោង ៥​ព្រឹក​ទើប​រលត់​។​
រោង​សិប្បកម្ម​ដ៏​ធំ​មួយ​នោះ​គឺ​បាំង​ក្តា​និង​ដំបូល​ប្រក់​ដែក​ស័ង្កសី​ដែលមាន​ទំហំ​ធំ​។​នៅក្នុង​រោង​សិប្បកម្ម​នោះ​គ្រឿង​សង្ហា​រឹម​តុទូ​សា​ឡុង​ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ​នៅ​សេសសល់​ក៏ត្រូវ​បាន​ភ្លើង​ឆេះ​រួមទាំង​ម៉ាស៊ីន​សម្រាប់​អា​ជ្រៀក​ឈើ​មួយចំនួន​ក៏​ចេះ​ផងដែរ​។​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​រោង​សិប្បកម្ម​ដ៏​ធំ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​មួយ​នេះ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​ទំហំ​នៃ​ការខាតបង់​នៅឡើយ​ទេ​បើ​គិត​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​ម្ចាស់​សិប្បកម្ម​ឈ្មោះ​សុខ​ឃឿន​គឺជា​ជនជាតិខ្មែរ​វៀតណាម​។​សិប្បកម្ម​ដ៏​ធំ​មួយ​នេះ​កន្លងមក​សមត្ថកិច្ច​ធ្លាប់បាន​ចុះ​ពិនិត្យ​រាប់​ភ្លេច​រួចមកហើយ​។​នៅក្នុង​ហេតុការណ៍​ភ្លាមនោះ​ត្រូវបាន​គេ​ឱ្យដឹងថា​ម្ចាស់​សិប្បកម្ម​ខាងលើ​ពុំបាន​នៅ​កន្លែងកើតហេតុ​ឡើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *