Uncategorized

ទាហានថៃឃាត់ពលករខ្មែរដែលចូលប្រទេសគេ បញ្ជូនមកស្រុកវិញ

 

​បន្ទាយមានជ័យ៖​កងកម្លាំងទាហាន​ថៃ​បាន​ឃាត់​និង​បញ្ជូន​​ពលក​រ​ខ្មែរ​ដែល​ចូល​ប្រទេស​គេ​ឱ្យ​ត្រឡប់មក​ស្រុក​វិញ​។​​ប្រភពព័ត៌មាន​បានឱ្យ​​ដឹង​កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​ថា​៖​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃបាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែលលួច​​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​បាន​ចំនួន​៤​នាក់​ត្រង់​បរិវេណ​ព្រំដែន​ភូមិ​ដុង​ងូ​ឃុំ​ប៉ា​រ៉ៃ​ស្រុក​អារញ្ញ​។​

ដោយឡែក​នៅ​បរិវេណ​ភូមិ​ខ្លង​វ៉ា​ឃុំ​ថាប់​ព្រិ​ក​ស្រុក​អារញ្ញ​កងកម្លាំង​ថៃ​ក៏​ចាប់ខ្លួន​ពលករ​ខ្មែរ​លួច​ចូល​ប្រទេស​ដោយ​ខុសច្បាប់ បាន​ចំនួន​៧​នាក់​ទៀត​។​បន្ទាប់មក​នៅ​យប់​ដដែល​នោះ​វេលា​ម៉ោង​៩​និង​៣០​នាទី កម្លាំង​ទាហានថៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​តា​ព្រះ​យ៉ា​។​បាន​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​រហូតដល់​ម៉ោង​២១,៣០​នាទី​នៅ​បរិវេណ​អូរ​សង​ណាំ​ភូមិ​ខ្លង​ផេង​ឃុំ​ទ័ព​ស្ដេច​ស្រុក​តា​ព្រះ​យ៉ា​ខេត្ត​ស្រះកែវ​ក៏​ប្រទះឃើញ​ពលករ​ខ្មែរ​កំពុង​ដើរចូល​ប្រទេស​ថៃ​ទើប​ចាប់ខ្លួន​ពលករ​ខ្មែរ​បាន​ចំនួន​២៤​នាក់​/​ស្រី​៩​នាក់​។​
​ពលករ​ខ្មែរ​ទាំងអស់​ចូលទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ដើម្បី​ទៅរក​ការងារ​ធ្វើ​ព្រោះ​ជីវភាព​ពួកគេ​ជួប​ការលំបាក​ក្នុងអំឡុង​ការរីក​រាលដាល​ជំងឺ​កូ​វីត​១៩​។​កងកម្លាំង​បាន​បញ្ជូន​ពលករ​ខ្មែរ​ឱ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្តតាម​ច្បាប់​បន្ត​​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *