Uncategorized

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនបាន៩នាក់នៅឃុំស្រឯម

 

​​ព្រះវិហារ​៖​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​បាញ់អាប៉ោង​មួយកន្លែង​នៅក្នុង​ភូមិស្រ​ឯម​ជើង​ឃុំ​ស្រឯម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ក្នុងនោះ​ឃាត់ខ្លួន​បាន​ជន​ញៀន​ល្បែង​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​លោក​វរៈសេនីយ៍ឯក​គង់គា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ល្បែង​បាញ់អាប៉ោង​ដែល​បាន​លួចលាក់​បើក​កន្លែង​លេងល្បែង​ស៊ីសង​ជា​យូរណាស់​មកហើយ​។​លោក​បាន​បន្តថា​៖​សមត្ថកិច្ច​បានធ្វើការ​ស៊ើបអង្កេត​អស់​មួយរយៈ​ទើប​ឈានទៅ​បង្ក្រាប​តែម្តង​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​ដកហូត​រថយន្ត​៥​គ្រឿង​ម៉ូតូ​១​គ្រឿង​គ្រាប់​អាប៉ោង​១៥​គ្រាប់​ចាន​បាញ់អាប៉ោង​២​និង​សម្ភារ​ក្នុង​វង់ល្បែង​ស៊ីសង​មួយចំនួនទៀត​បញ្ជូនមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ។ លោក​បន្តថា ម្ចាស់ផ្ទះ​បើក​ល្បែង​បាញ់អាប៉ោង​ជា​គ្រូបង្រៀន ឈ្មោះ ហ៊​ន ចាន់​រ័ត្ន​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ស្រឯម​ជើង​ឃុំ​ស្រឯម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ក្រោយពី​បាន​សាកសួរ​មនុស្ស​ប្រុស​ស្រី​ទាំង​៩​នាក់​ដែល​សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​តែ​ជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រឯម​បាន​លើកឡើងថា​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ល្បែង​បាញ់អាប៉ោង​ដុះ​ស្លែ​នេះ​ហាក់បីដូចជា​ម្ចាស់ផ្ទះ​មាន​ខ្នងបង្អែក​ធំ​ណាស់​ទើបបាន​ដោះលែង​វិញ ត្រឹមតែ​ធ្វើ​កិច្ចសន្យា អប់រំ​ស្រួលៗ​បែបនេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *