Uncategorized

ឃាត់ជនបរទេសម្នាក់ស្នាក់នៅគ្មានឯកសារនិងបង្កហិង្សាលើអ្នកដទៃ

 

​បាត់ដំបង​៖​កម្លាំងនគរបាល​អន្តោប្រវេសន៍​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៦​ខែ​ខែកក្កដា​ឆ្នាំ​២០២០​បាន​ឃាត់ខ្លួន​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ​DANIELJOHN​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​អង់គ្លេស​។​

​ខណៈពេលដែល​រូបគាត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​រកឃើញថា​កំពុងស្នាក់នៅ​ក្នុង​ខេត្តបាត់ដំបង​ដោយ​មិនមាន​ឯកសារ​បញ្ជាក់​ពី​ការ​ស្នាក់នៅ​ស្របច្បាប់​ជាប់​នឹង​ខ្លួន​។​ក្នុងនោះ​រូបគាត់​បាន​បង្ក​ហិង្សា​ទៅលើ​ជនជាតិ​បរទេស​ដូចគ្នា​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ។

​លោក​ដា​ញ់​អេង​ប៊ុន​វាន់​ស្នងការរង​ទ​ទួន​ផែន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា​ក្រោយពេល​សាកសួរ​និង​បំពេញ​សំណុំ​ឯកសារ​ចប់សព្វគ្រប់​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​បុរស​ជន​ជាត​អង់គ្លេស​រូបនេះ​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *