Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទពាក់ព័ន្ធគ្រឿងញៀន

 

​បាត់ដំបង៖កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំងនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទពាក់ព័ន្ធ​គ្រឿងញៀន​។​ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ភូមិ​ល​ន្ទួ​ត​ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​។

មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​វែង​វន្ន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់យក​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​(​ម៉ា​ទឹក​ក​ICE)​ចំនួន​៣​ថង​ទម្ងន់​២,៧០​ក្រាម​។​​បច្ចុប្បន​ក​ម្លាំ​ង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *