Uncategorized

សាហាវណាស់!បុរសម្នាក់យកកាំបិតបុ័ងតោអារ.ក សម្លាប់កូនដើមអាយុ៣ឆ្នាំ

 

​សៀមរាប​៖​សមត្ថកិច្ច​បាន​តាម​ចាប់វាយ​ខ្នោះ​ឪពុកចុង​ដែល​យក​កាំបិតប៉័ងតោ​អារ​.​ក​សម្លាប់​កូនដើម​ភេទ​ប្រុស​ទើប​អាយុ​៣​ឆ្នាំ​។​

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាករណីមនុស្សឃាត​ដោយ​យក​កាំបិត​អារ​.​កកូន​អាយុ​៣​ឆ្នាំនេះ​បណ្តាលឱ្យ​ស្លាប់​បាន​កើតឡើង​នៅក្នុង បន្ទប់​ផ្ទះជួល ម្តុំ​ខាងក្រោយ​សាលារៀន បន្ទាយ​ចាស់ ស្ថិត​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​កាលពី​រំលងអធ្រាត្រ​យប់​ចូល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


​ប្រភព​បន្តថា​ជនដៃដល់​ឈ្មោះ​ខឿន​វីឡា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត ភូមិ​ជ្រៃ​ធំ ឃុំ​ជ្រៃ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ជនដៃដល់ បាន​យក​កាំបិត បុ័ងតោ អារ​.​ក កូន​ពី​ខាង ក្រោយ បណ្តាលឱ្យ​ស្លាប់ ក្រោយ ពេល​បញ្ជូន ទៅដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​។
​បន្ទាប់​ធ្វើ​សកម្មភាព ជនដៃដល់​បាន​ជិះ​កង់​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន និង​ប្រជា​ការពារ តាម​ចាប់​វាយខ្នោះ នៅ​ប៉ុន្មាន​នាទី​ក្រោយ​។

​មន្ត្រី​ដដែល​បាន​បន្តថា​ក្មេងរងគ្រោះ​ឈ្មោះ ឌឿ សុ​បញ្ញា ភេទ​ប្រុស អាយុ ៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឌឿ សុ​ផា​អាយុ​២១​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់​ផ្ទះជួល​កន្លែងកើតហេតុ​។​ជនសង្ស័យ​ក្រោយពេល​ឃាត់ខ្លួន​បាន​នាំយកមក​សាកសួរ​តែ​ពុំទាន់​យក​ចម្លើយ​បានទេ​ព្រោះ​ឆ្លើយ​វង្វេងវង្វាន់​មិនដឹង​ខុសត្រូវ គឺ​បែក​ថ្នាំញៀន ដោយបាន​ធ្វើ​តេស​គឺ​វិជ្ជមាន​។​
​មន្ត្រីនគរបាល​បាន​បន្តថា​តាម​ការសាកសួរ​ស្ត្រី​ជា​ម្តាយ​ពេល​នាង​កំពុង​បោក​ខោអាវ​ស្រាប់តែ​ឮ​សំឡេង​កូន​ស្រែក ពេល​ស្ទុះ​មក​មើល ក៏​ឃើញ ប្តី​កំពុងកាន់​កាំបិត​អារ​.​ក កូន​ដែល​ដេក​ផ្កាប់មុខ​នៅលើ​គ្រែ​។ ភ្លាមនោះ​ក៏​ស្រែក​ឱ្យគេ​ជួយ និង យក​កូន​ទៅ​ពេទ្យ តែ​ពេលទៅដល់​ពេទ្យ កូន​បាន​ស្លាប់​ទៅហើយ​។

​ទោះយ៉ាងណា មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​នៅ​ពុំទាន់​យក​ចម្លើយ​ពី​ជនដៃដល់​នៅឡើយ​ទេ ដោយ​ជននេះ​ស្ថិតក្នុង​ស្ថានភាព​បែក​ថ្នាំ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *