ចាប់ជនជាតិឡាវ២នាក់ជាមួយគ្រឿងញៀនជាង៤០គីឡូក្រាមនៅព្រំដែនកម្ពុជា-ឡាវ
ស្ទឹងត្រែង៖មន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលការិយាល័យគ្រឿងញៀននៃនគរបាលខេត្តស្ទឹងត្រែងបានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដកហូតបាន៤១ដុំទម្ងន់ជាង៤០គីឡូក្រាមនិងឃាត់ខ្លួនជនជាតិឡាវចំនួន២នាក់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖កម្លាំងនគរបាលខេត្តសហការជាមួយមន្រ្តីអនុវត្តច្បាប់នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវក្នុងភូមិសាស្រ្តឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវចំនួន២នាក់។លុះដល់ព្រឹកថ្ងៃទី១៥ខែមករាឆាំ្ន២០២១មន្រ្តីអនុវត្តច្បាប់បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀនដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា(ICE)ចំនួន ៤១ដុំ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកំពុងរៀបចំសំណុំឯកសារបញ្ជូនជននេះនិងវត្ថុតាងទៅតុលការនិងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕សហការី