Uncategorized

សម្ភារៈល្មើសច្បាប់នេសាទជាង ១០០គ្រឿងត្រូវសមត្ថកិច្ចដុតកំទេចចោល

ពោធិសាត់៖ប្រជាពលរដ្ឋស្ម័គ្រចិត្តបានយកឧបករណ៍ឆក់ត្រីប្រគល់ជូនសមត្ថកិច្ចនិងឧបករណ៍ល្មើសច្បាប់មួយចំនួនក្នុងការបង្ក្រាបបានកន្លងមកសរុប១២៥គ្រឿងត្រូវដុតកម្ទេចចោល។ការដុតបំផ្លាញចោលឧបករណ៍ឆក់ត្រីនេះបានធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២១។

លោកភុំវិមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់បានឱ្យដឹងថា៖ការដុតបំផ្លាញចោលនៅឧបករណ៍ឆក់ត្រីចំនួន១២៥គ្រឿងដែលបង្ក្រាបបានពីជនល្មើសនិងប្រជាពលរដ្ឋស្ម័គ្រចិត្តនាំយកមកប្រគល់ជូនសមត្ថកិច្ចត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះ។ឧបករណ៍ដុតបំផ្លាញចោលមានឧបករណ៍ឆក់ត្រីនិងឧបករណ៍ស្បៃមុងចាស់ៗ។នាយខណ្ឌរដ្ឋបាលជលផលសុំឱ្យប្រជាពលរដ្ឋត្រូវអនុវត្តឱ្យដូចជា១,ត្រូវខិតខំចូលរួមបង្ក្រាបបទល្មើសបន្ថែមទៀត។

២,ចូលរួមការការពារទប់ស្កាត់ភ្លើងឆេះព្រៃនិងកុំកាប់រុករានទន្ទ្រានដីព្រៃលុចទឹកយកធ្វើជាកម្មសិទ្ធិឯកជន។៣,កុំធ្វើការនេសាទដោយដោយឧបករណ៍នេសាទណាដែលច្បាប់ស្តីពីជលផលហាមឃាត់។៤, ជំរុញធ្វើវារីវប្បកម្មការដាំបន្លែសុវត្ថិភាព៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *