Uncategorized

កម្លាំងនគរបាលខេត្តនិងស្រុកជាង ៤០ចុះជួយច្រូតស្រូវពលរដ្ឋនៅស្រុកជាំសាន្ត

 

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​និង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ប្រមាណ​ជាង​៤០​នាក់​បាន​ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ​ចំនួន​២​គ្រួសារ​នៅ​ភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ខណៈ​រដូវ​ប្រមូល​ផល​ស្រូវ​បានមក​ដល់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឆ​យ​បូ​រិ​ន​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​។​លោក​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ខេត្ត​និង​កម្លាំង​អន្តរាគមន៍​ស្រុក​ជាំ​ក្សាន្ត​សរុប​ចំនួន​៤២​នាក់​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​២​គ្រួសារ​នៅ​ភូមិ​ឃុំ​ខាងលើ​។​
​ប្រជាកសិករ​ទាំង​២​គ្រួសារ​ឈ្មោះ​ហង្ស​សុ​ភ័​ណ្ឌ​និង​ឈ្មោះ​ណុំ​គ​ន្ធី​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ដែល​ក្រៅពី​ភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម​គឺ​បាន​ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​ប្រជា​ពលរ​ដ្ឋេ​ពល​កំពុង​ខ្វះ​កម្លាំង​ប្រមូល​ផល​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *