ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចាប់ជនសង្ស័យពីរនាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀននៅស្រុកចំនួន២គឺស្រុកត្រាំកក់និងស្រុកសំរោង។
លោកអនុសេនីយ៍ត្រីហួតវឿននាយការិយាលយ័ប្រឆាំងគ្រឿងញៀនស្ដីទីនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាៈករណីទី១ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន នៅចំណុចភូមិស្រង៉ែតាមផ្លូវ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ខេត្តតាកែវ។លោកបានបន្តថាៈជនសង្ស័យម្នាក់ឈ្មោះចេវហួយភេទប្រុសអាយុ២១ឆ្នាំនៅភូមិស្រង៉ែឃុំឧត្តមសូរីយាស្រុកត្រាំកក់។ដកហូតវត្ថុតាងរួមមាន៖ម្ស៉ៅក្រាមសថ្លាចំនួន៣កញ្ចប់៥,០២ទម្ងន់ក្រាមថ្លឹងទាំងសំបក់ថង់។២,ទូរស័ព្ទចំនួន១គ្រឿងម៉ាកអិនចុចពិល។
ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យនេះរួចមកកម្លាំងបន្តឈានទៅឃាត់ខ្លួនជនម្នាក់ទៀតឈ្មោះនូប៊ុនធឿនភេទប្រុសអាយុ៤១ឆ្នាំនៅភូមិត្រពាំងវែងឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវ។សម្ភារដកហូតបន្ថែមរួមមាន៖១,ម្សៅក្រាមសថ្លាចំនួន៦កញ្ជប់ទម្ងន់១០៩,៩៥ក្រាមថ្លឹងទាំងសំបក់ថង់។២,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១។៣,ទូរស័ព្ទ១គ្រឿងម៉ាកអិនចុចពិល។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕សហការី