ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនជនម្នាក់ក្រោយផឹកស៊ីស្រវឹងស្រែកឡូឡាខឹងគេស្តីឱ្យក៏កើតជម្លោះវាយគ្នាទៅមក។ជនសង្ស័យខឹងក៏ទាញកាំបិតបុ័ងតោដេញកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅផ្ទះគ្មានលេខភូមិតាព្រហ្មសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅកាលពីយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះកាំងឆាងទូចភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះសេង គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកាំបិតប៉័ងតោ១បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យ បាយ័ន្ត ដេរ៤០ថ្នេរ៕