ភ្នំពេញ ៖ បុរស ម្នាក់ បាន ខ្ចី ម៉ូតូ គេ ជិះ ចេញពី ផ្សារ ចំបក ឡើងមក ភ្នំពេញ ដើម្បី ទិញ គ្រឿងបន្លាស់ ម៉ូតូ ។តែ ជ្រុល ទៅបុក ពីក្រោយរថយន្ត ដឹក ដែក របស់ ក្រុមហ៊ុន អូដ្ឋ បណ្តាលឱ្យ ដួល បាក់ក ស្លាប់ ។ ហេតុការណ៍ នេះ បានកើត ឡើង នៅ ចំណុច លើផ្លូវ ជាតិ លេខ ២ ចន្លោះ គីឡូ ម៉ែត ២០-២១ ក្នុងភូមិ ក្រាំងស្វាយ សង្កាត់ ព្រែក កំ ពិស ខណ្ឌដង្កោ កាលពី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ។
សមត្ថកិច្ច បានឱ្យដឹង ថា ជនរងគ្រោះ ដែល ស្លាប់ មានឈ្មោះ ប្រាក់ សែន ជ័យ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាង ម៉ូតូ ស្នាក់នៅ ភូមិ ស្លែង ឃុំ គោ ព្រិច ស្រុក គីរីវង់ ខេត្តតាកែវ ។ ប្រភពព័ត៌មាន បានឱ្យ ដឹងថាៈ ជនរងគ្រោះ បាន ខ្ចី ម៉ូតូ របស់ មិត្តភក្តិ ម៉ាក HONDA C125 ស៊េរី ឆ្នាំ ២០២០ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1GV1250 ជិះ ចេញពី កន្លែង ធ្វើ ម៉ូតូ នៅ ផ្សារ ចំបក ស្រុក បាទី ខេត្តតាកែវ ។
ជនរងគ្រោះ បំណង ឡើងមក ភ្នំពេញ ដើម្បី ទិញ គ្រឿងបន្លាស់ ម៉ូតូ ។ លុះដល់ ចំណុចកើតហេតុ ក៏មាន រថយន្ត ដឹក ដែក របស់ ក្រុមហ៊ុន អូដ្ឋ ម៉ាក HINO ពាក់ ស្លាក លេខ ព្រះសីហនុ 3A2216 កំពុង បើកបរ នៅខាងមុខ ម៉ូតូ ស្រប ទិស គ្នា ។ ពេលនោះ ក៏មាន ដុំថ្ម ជាប់ កង់ រថយន្ត ទើប អ្នកបើក បរវាយ ស៊ីញ៉ូ អែប ខាង ឈប់ ដើម្បី គាស់ ដុំថ្ម ចេញ ។ ជនរងគ្រោះ បាន ជិះ ម៉ូតូ មក បុក ពីក្រោយ រថយន្ត ដួល បាក់ក ទាំង ពាក់មួក សុវត្ថិភាព ស្លាប់ តែម្តង ។ ចំណែក អ្នកបើកបរ រថយន្ត បាន គេចខ្លួនបាត់ ៕